ថ្លើមធំពេកហើយ ! បុរសជនជាតិយួនចំនួន៧នាក់ឆ្លងដែនចូលមកកាប់ឈើខុសច្បាប់លើដីខ្មែរ ដោយប្រើសុទ្ធតែគ្រឿងយន្តត្រាក់ទ័រ និងរណារយន្ត

ពិតជាថ្លើមពាសមេឃមែន បុរសជនជាតិវៀតណាមចំនួន៧នាក់បានលួចឆ្លងដែនចូលមកកាប់ឈើខុសច្បាប់លើទឹកដីខេត្តរតនគិរី ប្រទេសកម្ពុជា ដោយប្រើសុទ្ធតែគ្រឿងយន្តត្រាក់ទ័រ និងរណារយន្ត ប៉ុន្តែជួបរឿងស៊យ ត្រូវសមត្ថកិច្ចនគរបាលអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីបង្ក្រាបបានជាក់ស្តែង នៅវេលាម៉ោង១០ និង៣៥នាទីព្រឹកនាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧នេះ ត្រង់ចំណុចព្រំប្រទល់៣ស្រុក គឺ ស្រុកអូរយ៉ាដាវ ស្រុកអណ្តូងមាស និងស្រុកបរកែវ ក្រោយទទួលបានព័ត៌មានពីក្រុមប្រជាពលរដ្ឋរួចមក។
សេចក្តីរាយការណ៍ពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ក្នុងពេលចុះប្រតិបត្តិការបង្ក្រាបក្រុមជនជាតិវៀតណាមលួចឆ្លងដែនចូលមកកាប់ឈើខុសច្បាប់លើទឹកដីខេត្តរតនគិរីនោះ មានជនជាតិវៀតណាមមួយចំនួនទៀតបានរត់គេចខ្លួនអស់ដោយបន្សល់ទុកនៅវត្ថុតាងបទល្មើសបម្រើឲ្យការកាប់ឈើប៉ុណ្ណោះ ។
បច្ចុប្បន្ន បុរសជនជាតិវៀតណាមទាំង៧នាក់នោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដើម្បីកសាងសំណុំរឿង និងបញ្ជូនខ្លួនទៅកាន់តុលាការសាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធីនៃច្បាប់ ។

គួររំលឹកជូនដែរថា កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦កន្លងទៅ បុរសជនជាតិវៀតណាមចំនួន៥នាក់ ដែលចូលមកជីករ៉ែខុសច្បាប់នៅត្រង់ចំណុចភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវបង្ក្រាបបាន និងរឹបអូសនូវវត្ថុតាងបទល្មើសជាច្រើន រួមមាន ៖ រថយន្ត Land Cruiser ពាក់ស្លាកលេខភ្នំពេញ 2L-5727 ចំនួនមួយគ្រឿង ម៉ាស៊ីនភ្លើងខ្នាតធំចំនួនមួយគ្រឿង ម៉ាស៊ីនបូមទឹក២គ្រឿង និងឧបករណ៍សម្រាប់ជីករ៉ែមួយចំនួនទៀត ៕


Post a Comment