អង្គុយពីរនាក់ក្បែរគ្នា មូសខាំមនុស្សតែម្នាក់! តើវាគឺបណ្តាលមកពីមូលហេតុអ្វី?
មនុស្សទាំងអស់ច្បាស់ជាត្រូវបានមូសខាំ ប៉ុន្ដែតើអ្នកបានដឹងទេថា មូសខាំមនុស្សញឹកជាងគេទេ? មនុស្សពីរនាក់អង្គុយកន្លែងតែមួយ ប៉ុន្ដែមូសខាំតែមនុស្សម្នាក់នោះច្រើនជាងគេ។ ហើយដោយសារតែបែបនេះ ហានិភ័យមូសខាំលើបុគ្គលនោះកាន់តែខ្ពស់ឡើងៗ។

ដោយសារតែមូសមកខាំអ្នកញឹកពេក ខណៈដែលអ្នកអង្គុយជិតមិនសូវមានមូសខាំ អ្នកនៅតែអាចគ្រប់គ្រប់វាបាន និងជៀសវាងពីមូសខាំ។
មូសដំបូងវាចាប់ក្លិនខ្លួនដែលមានបាក់តេរីនៅលើរាងកាយនរណាម្នាក់ ហើយបន្ទាប់មកពួកវានឹងរត់ទៅខាំមនុស្សម្នាក់នោះ។ ក្លិនខ្លួនបញ្ចេញដោយស្បែកមនុស្ស ទាក់ទាញសត្វល្អិត។
ហើយលោកអ្នកត្រូវដឹងមូលហេតុបីយ៉ាងទៀត ដែលជាហេតុធ្វើឱ្យមូសចេះតែតាមខាំអ្នកឥតល្ហែ។
- ប្រភេទឈាម ៖ ឈាមប្រភេទ O គឺទាក់ទាញមូស។ នេះបើយោងតាមការសិក្សា។
- ផឹកជាតិអាល់កុល ៖ ផឹកជាតិអាល់កុល ក៏ទាក់ទាញមូសដែរ។
- ធ្វើលំហាត់ប្រាណ ៖ ខណៈដែលអ្នកហាត់ប្រាណ សីតុណ្ហភាពក្នុងរាងកាយនឹងឡើងខ្ពស់។ ដូច្នេះរាងកាយរបស់អ្នកនឹងរក្សាចំហាយទាំងនោះ ហើយមូសនឹងមិនទុកមុខឱ្យអ្នកទេ៕
ប្រភពពី ៖khmerread
Post a Comment